Cambo News
Cambo News is a new page that will provide you information around the to make sure you will get new informations everyday. Cambo News a website that you can trust
Monday, May 23, 2016
ក្មេងប្រុសម្នាក់ធ្វើអោយស្រ្តីម្នាក់ផ្ញាក់ផ្អើលយ៉ាងខ្លាំង
ស្រ្តីម្នាក់ដែលកំពុងតែរាំនៅក្នុងការប្រគុំតន្ត្រីមួយនឹងស្មានមិនដល់ថានឹងមានរឿងនេះកើតឡើងទាល់តែសោះ។
ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បានសុំស្រ្តីនោះរាំជាមួយ ស្រាប់តែពេលនោះក្មេងប្រុសម្នាក់នោះបានបញ្ចេញក្បាច់រាំដែលមើលទៅមិននឹងស្មានដល់ទាល់តែសោះ។
ចង់ដឹងថាយ៉ាងណាសូមទស្សនាវីដីអូខាងក្រោម ៖
ប្រភព ៖ http://www.littlethings.com/dancing-salsa-teen/?utm_source=LTcom&utm_medium=Facebook&utm_campaign=performances
Thursday, July 2, 2015
សំណង់ស្ថាបត្យកម្មដែលអស្ចារ្យទាំង២៧ក្នុងលោក
ពីធីបុណ្យសា្ថបត្យកម្មពិភពលោកឆ្នាំនេៈនឹងធ្វើឡើងនៅប្រទេសសិង្ហបុរី។ បើទោះបីវាមិនទាន់ចាប់ផ្តើមរហូតដល់ខែវិច្ឆិកាក៏ដោយ ក៏មានការប្រកាសឈ្មោះសំណង់អស្ចារ្យដែលចូលរួមដែរ។
កម្មវិធីនេៈមានការចូលរូមពីសំណង់ចំនួន ៣៣៨ ។ ចង់ដឺងទស្សនារូបខាងក្រោម
កម្មវិធីនេៈមានការចូលរូមពីសំណង់ចំនួន ៣៣៨ ។ ចង់ដឺងទស្សនារូបខាងក្រោម
| Add caption |
Cardedeu ប្រភេទអាគារសាសនា |
Ribbon Chapel ប្រទេសជប៉ុន ប្រភេទអាគារសាសនា |
Thermal Spa Hotel ប្រទេសទួគី ប្រភេទអាគារ សណ្ឋាគារ |
Youth Hotel ប្រទេសចិន ប្រភេទអាគារ សណ្ឋាគារ |
Sino Ocean Taikoo Li Chengdu ប្រទេសចិន ប្រភេទ ផ្សារ |
Hiroshi Senjyu Musem Karuizawa Cafe & Shop ជប៉ុន ប្រភេទផ្សារ |
Riverside 66 ចិន ប្រភេទផ្សារ |
| ប្រទេសអូស្រ្តាលី |
| អាមេរិក ប្រភេទដឹកជញ្ចូន |
| ប្រទេសចិន អាគារវប្បធម៌ |
| ប្រទេសឥណ្ឌា |
| អាហ្រ្វិកខាងត្បូង អាគារកីឡា |
| អូស្រ្តាលី អាគារកីឡា |
| អង់គ្លេស អាគារកីឡា |
| អារ៉ាប់ អាគារកីឡា |
| ចិន សាលារៀន |
| អូស្រ្តាលី សាលារៀន |
| តូគី អាគារកែច្នៃសំណល់ប្រើប្រាស់ឡើងវិញ |
| សិង្ហបុរី អាគារការិយាល័យ |
| អង់គ្លេស អាគារការិយាល័យ |
| អារ៉ាប់ |
| អូស្រ្តាលី |
| សិង្ហបុរី ប្រភេទផ្ទះ |
| អង់គ្លេស ពេទ្យ |
| អូស្រ្តាលី ពេទ្យ |
| តៃវ៉ាន់ សាលសហគមន៏ |
| កាណាដា សាលសហគមន៏ នឹង បណ្ណាល័យ |
Wednesday, June 10, 2015
សូមទស្សនាវីដីអូសាឡើងវិញរវាងកម្ពុជានឹងមីយ៉ានម៉ា
វាជារឿងសោកស្តាយមួយសម្រាប់កម្ពុជាដែលបានបង្កើតកំហុស បណ្តាលអោយមីយ៉ាន់ម៉ាមានឧកាសវាយបកមកលើកម្ពុជាវិញ។
ជាលទ្ធផល ៣-៣
សូមទស្សនាវីដីអូ
ជាលទ្ធផល ៣-៣
សូមទស្សនាវីដីអូ
Wednesday, May 6, 2015
សេកជាច្រើនក្បាលត្រូវបានគេញាត់ចូលក្នុងដបដើម្បីលួចរត់ពន្ទយកទៅលក់
![]() |
| សេកដែលត្រូវពានគេញាត់ចូលក្នុងដប |
ក្នុងការបែកធ្លាយនៈក៏មានបុរសម្នាក់ត្រូវបានចាប់ខ្លួន។
តាមប្រភពដដែលក៏បានប្រាប់ផងដែរថាប្រទេសដែលជាទីផ្សារសត្វទាំងនៈប្រហែលជា វៀតណាម និង ចិន។
ប្រភព ៖ CNN
Tuesday, May 5, 2015
ឡូហ្គូក្រុមហ៊ុនមួយចំនួនដែលប្តូរទាំងស្រុងពីពេលដែលបើកដំបូង
១ - គឹក្រុមហ៊ុន Yahoo
២ - ក្រុមហ៊ុន Apple ចាប់ផ្តើមគឹ logo នេៈគឺចម្លែកមែនទែន។
៣ - ក្រុមហ៊ុន Google
៤ - ក្រុមហ៊ុន Microsoft
៤ - ក្រុមហ៊ុនទូរស័ព្ទដែលអ្នកដែលដឺងថាកាលពីមុនល្អមើល
៥ - ក្រុមហ៊ុន Coca-Cola
៦ - logo របស់ Playstation
៧ - ក្រុមហ៊ុនអេឡេត្រូនិករបស់កូរ៉េ SAMSUNG
៨ - ក្រុមហ៊ុនឡានរបស់អាមេរិក Ford
៩ - ក្រុមហ៊ុនភេសជ្ចៈ Pepsi
១០ - ក្រុមហ៊ុនប្រេងសាំង Shell
១១ - ហាងកាហ្វេ Starbuck
១២ - ក្រុមហ៊ុន Warner Brothers
ប្រភព ៖ Business Insider

Monday, May 4, 2015
បុរសម្នាក់ដែលអាចគប់ដោយមិនបាច់មើលហើយចូលទៀត
វាគឺជាការពេញនិយមថ្មីមួយទៀតពីសំណាក់អ្នកដែលឆែកមើល YouTube ដែលវិដីអូរបស់គាត់មានអ្នកចូលមើលប្រមាន ៨០០០០០នាក់ដែលវីដីអូគាត់មិនទាន់បាន១ថ្ងៃផង
ចង់ដឹងយ៉ាងណាមើលទាំងអស់គ្នា
ចង់ដឹងយ៉ាងណាមើលទាំងអស់គ្នា
Wednesday, April 1, 2015
កម្មករវៀតណាម និងអាជ្ញាធរដុតបំផ្លាញខ្ទមជនជាតិភាគតិច
មណ្ឌលគិរីៈ កម្មករវៀតណាម
និងកម្លាំងចម្រុះរបស់អាជ្ញាធរស្រុកកែវសីមា ប្រមាណជា ៧០ នាក់
បានដុត និងឈូសបំផ្លាញខ្ទមពលរដ្ឋអស់ ១៣៦
ខ្នងកាលពីល្ងាចថ្ងៃអង្គារ
ដើម្បីបណ្តេញពួកគេចេញពីដីសហគមន៍ដែលរដ្ឋាភិបាលផ្តល់ឲ្យក្រុមហ៊ុន
វៀតណាម។
កម្លាំងប្រដាប់អាវុធចម្រុះក្នុងស្រុកកែវសីមា រួមនឹងកម្មករវៀតណាមរបស់ក្រុមហ៊ុនប៊ិនភៀក ១ បានសហការគ្នាដុតបំផ្លាញ និងប្រើគ្រឿងចក្រឈូសឆាយខ្ទម និងរោងស្នាក់នៅរបស់អ្នកភូមិចំនួន ១៣៦ ខ្នងកាលពីរសៀលថ្ងៃអង្គារ នៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា។ នេះបើតាមការអះអាងរបស់អ្នកភូមិ និងអង្គការអាដហុកខេត្តមណ្ឌលគិរី។
ម្ចាស់ខ្ទមម្នាក់ឈ្មោះម៉ម សារ៉ុតអាយុ ៣១ ឆ្នាំបានថ្លែងថា៖ «វៀតណាមប្រហែលជា ៤០ នាក់ទៅដល់ដុត ហើយយកអាអិចឈូសតែម្តង។ មានកម្លាំងប៉ូលិសឈរចាំជួយការពារកុំឲ្យម្ចាស់ខ្ទមចូលទៅជិត»។
អង្គការអាដហុក បានហៅសកម្មភាពដុតបំផ្លាញនោះថា ជាវិធានការ «ក្តៅគគុក» នៅលើដីជម្លោះពីសំណាក់ក្រុមកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីស្រុកកែវសីមា ដែលសហការជាមួយកម្លាំងក្រុមហ៊ុន។ កម្លាំងទាំងនោះមានប្រមាណជា ៧០ នាក់រួមមាន ប៉ូលិស អាវុធហត្ថ ទាហានមន្ត្រីសាលាស្រុក និងកម្លាំងក្រុមហ៊ុនវៀតណាមជាច្រើននាក់ផ្សេងទៀត។ ក្រៅពីនោះក៏នៅមានឡានបាញ់ទឹក ១ គ្រឿង ឡានសៀរ៉ែន ១ គ្រឿង និងគ្រឿងចក្រផ្សេងៗទៀតផងដែរ។
លោក សារ៉ុត បានបន្ថែមថា ពួកគាត់ ២១១ គ្រួសារ ដែលភាគច្រើនជាជនជាតិដើមភាគតិចព្នងបានសង់ខ្ទម និងរោងស្នាក់នៅចំនួន ១៧២ ដើម្បីការពារដីកុំឲ្យក្រុមហ៊ុនប៊ិនភៀក ១ ឈូសឆាយរំលោភយក។ ប៉ុន្តែក្រុមហ៊ុន និងកម្លាំងចម្រុះ បានប៉ុនប៉ងដុតបំផ្លាញទាំងអស់ ហើយពួកគាត់ជាង ៦០ នាក់បានចេញទៅរារាំងទើបគេព្រមឈប់បន្ទាប់ពីដុតអស់ ១៣៦ ខ្ទម និងរោងមក។
លោក សុក រដ្ឋា អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា អាជ្ញាធរ និងក្រុមហ៊ុន មានជម្រើសផ្សេងក្រៅពីការប្រើវិធានការហិង្សា និងក្តៅបែបនោះដើម្បីរកដំណោះស្រាយ ព្រោះថា ដីនោះជាដីមានជម្លោះ ដែលប៉ះពាល់ដល់ជនជាតិដើមភាគតិច។ លោករដ្ឋា បានបន្តថា៖ «នេះជាការដុតបំផ្លាញលើកទី ពីរ ហើយ ដែលអាជ្ញាធរគួរតែបញ្ឈប់វិធានការហិង្សានេះ ហើយងាកមករកការចរចាវិញ។ ក្រុមហ៊ុនមកវិនិយោគនៅកម្ពុជាគួរតែគោរពច្បាប់ និងយោគយល់ដល់ជនជាតិដើម ហើយកាត់ផលប៉ះពាល់ចេញ»។
ទោះយ៉ាងណា លោក ញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្តមណ្ឌលគិរី បានថ្លែងថា ដីនោះ គឺជាដីក្រុមហ៊ុនប៊ិនភៀក ១ ដែលរដ្ឋាភិបាលបានផ្តល់ឲ្យដើម្បីដាំកៅស៊ូ។ ប៉ុន្តែបន្ទាប់ពីក្រុមហ៊ុនធ្វើការឈូសឆាយរួច ប្រជាពលរដ្ឋទាំងនោះ បានទៅចាប់យកដីអនាធិបតេយ្យ ហើយក្រុមហ៊ុនបានស្នើឲ្យអាជ្ញាធរខេត្តជួយចាត់វិធានការតាមច្បាប់ ដើម្បីយកដីធ្វើការដាំដុះតាមផែនការ។
លោកស្នងការបានបញ្ជាក់ថា៖ «អាជ្ញាធរបានជូនដំណឹងជាច្រើនលើកច្រើនសាហើយក្នុងរយៈពេល ២ ឆ្នាំនេះឲ្យគាត់រុះរើចេញ តែពួកគាត់មិនព្រម មិនដឹងមកពីណាពីណីខ្លះទេ ច្រើនណាស់ ទើបកម្លាំងចុះទៅតាមសំណូមពររបស់ក្រុមហ៊ុន»៕
ប្រភព ៖ ភ្នំពេញប៉ុស្តី

Subscribe to:
Posts (Atom)